khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា បានចែកកូនឈើប្រណិតជូននាយកសាលាទាំងអស់ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ លោក លឿង សុភក្តិ អភិបាលស្រុក លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក បានទទួលកូនឈើប្រណិត ពីលោក ដុំ ឈាង នាយករដ្ឋបាលសង្កាត់ព្រៃឈើថ្មពួកចំនួន១.០៣០ដើម ក្នុងនោះមាន ដើមកកោះ កូនដើមក្រញូង កូនដើមធ្នុង កូនដើមចាកូនដើមបេង និងកូនដើមក្កុលមាស សម្រាប់ចែកជូននាយកសាលាទាំងអស់ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះ ឯកឧត្តម បានថ្លែងថា ដើមឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្ស និងសត្វ។ ដើមឈើជួយឱ្យមានដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិនានា ផ្តល់ជាម្លប់ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និងផ្តល់ត្រឡប់មកវិញនូវអុកស៊ីសែនសម្រាប់មនុស្ស និងសត្វដកដង្ហើម។ ត្រូវបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមចំណែកក្នុងការដាំដើមឈើឡើងវិញ បណ្តុះគំនិតថែរក្សា ការពារ ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ។ ឯកឧត្តម បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ខណ្ឌរដ្ឋបាលព្រៃឈើ ដែលបានចូលរួមសហការល្អក្នុងការប្រគល់ជូនកូនឈើប្រណិតនាពេលនេះ និងត្រូវបន្តធ្វើកិច្ចការនេះតទៅទៀតក្នុងស្មារតីជាប្រយោជន៍រួម។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក